Specials

Using inappropriate cosmetics can cause serious form of acne

news

Acne cosmetica is a kind of acne caused by using cosmetic product which are incompatible with one’s skin type. This disorder was identified in 1972. The condition occurs due to the clogging of pores brought about by applying the wrong type of cosmetic. It can affect any part of body, but most commonly affects the face, neck, hairline and scalp. It affects both men and women.

Acne cosmetica is caused by using cosmetics containing components that clog the pores. Known as comedogenic ingredients (oils, isopropyl myristate, Landin, dye and fragrances) these components are found in cosmetics, moisturizer, makeup, hair dye, and sun screen.

The symptoms of this condition can arise during or after use of the inappropriate product. They include itching, itchy bumps, skin darkening and roughing, red bumps or bumps filled with pus. 

The disease can only be fully cured only by halting all use of the irritating products and commencing application of a medication prescribed by a physician. If you don’t seek medical help in time, it can cause a serious condition to develop on the affected area that could leave you with a depressed or dark (hyperpigmentation) scar. Some patients with scarring caused by acne cosmetica shy away from social contact, which can lead to psychological problems.

To prevent acne cosmetica, choose only products that fit your skin type. Avoid products that contain comedogenic ingredients if possible. Contributed by Dr. Seng Mala, M.D, dermatologist at Tek Tla Skin Cabinet. For more information, go to the clinic’s Facebook page: Tek Tla Skin Cabinet

Acne Cosmetica (AC) គឺជា​ជំងឺ​មុន​មួយ​ប្រភេទ​ដែល​កើត​មាន​ឡើង​ក្រោយ​ពីការ​ប្រើប្រាស់​ផលិតផល​ដែល​មិន​ត្រូវ​ទៅ​នឹង​ប្រភេទ​នៃ​ស្បែក​ ហើយ​ជំងឺ​នេះ​ត្រូវ​បាន​រក​ឃើញ​ដោយ​នៅក្នុង​កំឡុង​ឆ្នាំ​១៩៧២។ ​ជំងឺ​នេះ​កើត​ឡើង​ដោយសារ​តែ​ការ​លាប​ផលិតផល​ខុស​ទៅ​នឹង​ប្រភេទ​​ស្បែក​ដែល​បណ្តាល​ឲ្យ​មាន​ការ​កកស្ទះ​នៅ​គល់រោម​(Cloggingof the pore)​ហើយ​វា​អាច​កើត​មាន​ឡើង​នៅ​គ្រប់​កន្លែង​ទាំងអស់​នៅ​លើ​ស្បែក​ផងដែរ​ ក៏​ប៉ុន្តែ​ភាគច្រើន​វាកើត​មាន​នៅ​លើ​ស្បែកមុខ​(Face) ក(Neck)ជើងសក់(Hairline)និង​ស្បែក​ក្បាល​ (Scalp) ជាដើម ​ហើយ​បុរស​ និង​ ស្ត្រី​អាច​ប៉ះពាល់​ដូច​គ្នា។​ ជំងឺ​

AcneCosmetica(AC)​​បង្ក​ឡើង​ដោយសារ​តែការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​សមាសធាតុ​ដែល​ងាយ​ធ្វើ​ឲ្យ​កកស្ទះ​នៅ​គល់រោម​ (Clogging of the pore)ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Comedogenic Ingredients​ ដែល​សមាសធាតុ​ Comedogenic Ingredients (Oils, Isopropyl myristare, Landin, Dye and Fragrances)​ វា​មាន​នៅក្នុង​ផលិតផល​ថែរក្សា​ស្បែក​ ផលិតផល​ដែល​ផ្តល់សំណើម​អោយ​ស្បែក​ ផលិត​ផល​ផាត់​មុខ​ (makeup) ថ្នាំ​លាប​សក់​ និង​ឡេការពារ​កំដៅ​ថ្ងៃ​ជា​ដើម។​

ចំពោះ​រោគសញ្ញា​នៃ​ជំងឺ​នេះ​វិញ​គឺ​វា​អាច​កើត​មាន​នៅ​ពេល​កំពុង​ប្រើ​និង​ក្រោយ​ពេល​ឈប់​ប្រើប្រាស់​ផលិតផល​ដែល​រោគ​សញ្ញា​ទាំង​នោះ​រួម​មាន​៖ ការ​រមាស់ (Itching) ​កន្ទួល​រមាស់ (Itchy bumps) ស្បែក​ឡើង​គ្រើម​ស្រអាប់ (Skin darkening and roughing) កន្ទួល​ក្រហម ឬ​អាច​មាន​ខ្ទុះ (Red bumps or Bumps fill with pus) ។​ ជំងឺ​នេះ​អាច​ព្យាបាល​ជាសះស្បើយ​ដោយ​គ្រាន់​តែ​បញ្ឈប់​​ការ​ប្រើប្រាស់​ផលិតផល​​ដែល​ប្រតិកម្ម​ ​រួម​ជាមួយ​ការ​ប្រើប្រាស់​ថ្នាំ​ប្រភេទ​លាប​រឺលេប​ដែល​ផ្តល់​ដោយ​វេជ្ជបណ្ឌិត​ ប៉ុន្តែ​បើសិន​ជា​អ្នក​មិន​បាន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​ទាន់​ពេលវេលា​ទេ​ វា​នឹង​អាច​បណ្តាល​ឲ្យ​មាន​ការ​បង្ក​រោគ​ធ្ងន់​ធ្ងរ​នៅ​កន្លែង​ដែល​​មាន​ប្រតិកម្ម​ដែល​នាំ​ឲ្យ​មាន​ស្នាម​ខូង​ (Depress Scar) និងស្នាម​ក្រម៉ៅ ​(Hyperpigmentation Scar) នៅ​កន្លែង​​ដែល​មាន​ប្រតិកម្ម​តែ​ម្តង​ ជា​ហេតុ​ធ្វើ​អ្នក​ជំងឺ​មាន​ការ​ខ្មាស់​អៀន​ និង​មិនហ៊ាន​ប្រឈម​មុខ​ជាមួយ​អ្នក​ដ៏ទៃ​ រហូត​ដល់​អ្នក​ខ្លះ​មាន​បញ្ហា​ផ្លូវ​ចិត្ត​ទៀត​ផង​។ . . ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​​ជំងឺ ​Acne Cosmetica (AC)​ នេះ​អ្នក​ទាំងអស់​គ្នា​គួរ​គប្បី​ជ្រើសរើស​ផលិតផល​ទាំង​ឡាយណា​ដែល​ត្រូវ​នឹង​ប្រភេទ​នៃ​ស្បែក​ ហើយ​ចៀសវាង​ការ​ប្រើប្រាស់​ផលិតផល​ដែល​មាន​ផ្ទុក​សមាសធាតុ Comedogenic Ingredients បើ​មិន​ចាំ​បាច់។

Source : https://www.khmertimeskh.com/60318/using-inappropriate-cosmetics-can-cause-serious-form-of-acne/?fbclid=IwAR0eQsKFdeegJJwqW6NjtKTqanpQ5evGa53r3LFXxu_PGgE5snBW_i3ylyk